ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷គ្រែជាង ៣០០ ត្រូវបានរៀបចំរួចរាល់ នៅកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម!

(កំពង់ចាម) នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរក្រុង មន្ទីរ ស្ថាប័នជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំ កន្លែង ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយក្នុងនោះគ្រែចំនួន ៣០០ ត្រូវបានរៀបចំរួចរាល់ នៅផ្នែកអាគារA ដោយឡែកអាគារB និងអាគារផ្សេងៗទៀត ក្រុមការងារកំពុងមមាញឹករៀបចំជាបន្តបន្ទាប់។

គូរបញ្ជាក់ថា កន្លែងពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលមួយនេះនឹងយកអ្នកជំងឺចូល នៅល្ងាចថ្ងៃអាទិត្យទី២៣ ខែឧសភា ឆ្នាំ២០២១។ ចៅ វង្ស I.K.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។