ព័ត៌មានជាតិ

ដ្ឋបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភផ្លែមៀនចំនួន ១,០០០គីឡូក្រាម ដើម្បីបែងចែកជូនដល់មន្ត្រីរាជការ

(ភ្នំពេញ) រដ្ឋបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែល ឯកឧត្តម បានឧបត្ថម្ភផ្លែមៀនចំនួន ១,០០០គីឡូក្រាម ដើម្បីបែងចែកជូនដល់មន្ត្រីរាជការ កងកម្លាំង រដ្ឋបាលសង្កាត់ ទីរួមផ្សារ និងកម្លាំងប្រជាការពារខណ្ឌ ព្រមទាំងក្រុមគ្រូពេទ្យ បានពិសារ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងវីរក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ។យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារជាទីស្រលាញ់ ព្រមទាំងក្រុមការងារ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។