ព័ត៌មានជាតិ

ឯកឧត្តម សែម សុវណ្ណនី ប្រគេនទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តចំនួន ២ គីវត្តអង្គសិម្ពលី និងវត្តចំបក់ ក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល

(កណ្តាល): ឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំពើក ស្រុកអង្គស្នួល និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ចំពោះព្រះសង្ឃដែលគង់នៅវត្តចំនួន២ ស្ថិតនៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ទេយ្យវត្ថុ និងបច្ច័យដែលត្រូវបាននាំយកទៅប្រគេនចំពោះព្រះសង្ឃចំនួន ២វត្តនាឱកាសនោះ ក្នុងមួយវត្ត ឯកឧត្តម បានប្រគេននូវ ស្លាដក់ , ទឹកសុីអុីវ , ទឹកត្រី ត្រីងៀត ត្រីខកំប៉ុង ទឹកក្រូច ទឹកបរិសុទ្ធ អង្ករ និងបច្ច័យជូនយាយជីតាជី ក្នុង០១នាក់ ១មុឺនរៀល, បច្ច័យជូនលោកអាចារ្យ ៥នាក់ ក្នុង០១នាក់ ២០០.០០០រៀល, បច្ច័យប្រគេនផ្គតផ្គង់ព្រះសង្ឃចំនួន២ វត្ត បច្ច័យ ៩.០៥០.០០០ រៀល សរុបបច្ច័យទាំងអស់ចំនួន ១៦.២៥០.០០០ រៀល និង១៥០០ ដុល្លារសហរដ្ឋអាមេរិក ។

ជាមួយសទ្ធាជ្រះថ្លាក្នុងការប្រគេនទេយ្យទានទាំងឡាយនេះ ឯកឧត្តម ប្រធានក្រុមការងារ និងសហការី បានឧទ្ទិស​កុសលផល​បុណ្យ ជូនដល់​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញា​តិការ​ទាំង ៧​សណ្ដានដែលបានចែកឋានទៅលោកខាងមុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីបេសកកម្មទាំងក្នុង និងក្រៅប្រទេស និងវីរកងទ័ពក្នុងបុព្វហេតុការពារទឹកដីសូម​បាន​សោយសុខក្នុងឋាន​សុគតិភព។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមការងារបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្តិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់អំពីសុខមាលភាពរបស់កងទ័ព និងប្រជាពលរដ្ឋដោយខិតខំស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។

ជាមួយនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់សុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ, ទេសចរណ៍ និងសេដ្ឋកិច្ចជាតិយើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។