ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះទៅសិក្សា វាស់វែង ជាក់ស្តែង ស្ថិតក្នុងភូមិព្រែកចង្រ្កាន ឃុំល្វេ ស្រុកកោះសូទិន ក្នុងគោលបំណងបញ្ចប់ទំនាស់បើកផ្លូវ

(កំពង់ចាម) នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមការផ្តល់អនុសាសន៍ណែនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកោះសូទិន និងអ្នកពាក់ព័ន្ធ បានចុះទៅសិក្សា វាស់វែង ជាក់ស្តែង ស្ថិតក្នុងភូមិព្រែកចង្រ្កាន ឃុំល្វេ ស្រុកកោះសូទិន ក្នុងគោលបំណងបញ្ចប់ទំនាស់បើកផ្លូវ របស់ភាគីម្ចាស់បណ្តឹង-ចុងបណ្តឹង និងការគិតគូររួម ដែលជាតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត គឺការពង្រីកបើកផ្លូវធ្លាថ្មី មួយខ្សែទៀត សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។
ក្រោយការវាស់វែង និងការសម្របសម្រួល ឈរលើគោលការណ៍ឈ្នះឈ្នះ របស់ឯកឧត្តមអភិបាលខេត្ត ភាគីម្ចាស់បណ្តឹង ទទួលបានផ្លូវទំហំទទឹង៣ម៉ែត្រ សម្រាប់ចេញចូលទៅដីរបស់ខ្លួន ហើយយល់ព្រមបរិច្ចាកដីទទឹងទំហំ៣ម៉ែត្រ បណ្តោយប្រវែង៣៨ម៉ែត្រ សម្រាប់សាងសង់បើកផ្លូវថ្មី។ ចំណែកភាគីចុងបណ្តឹងទាំងពីរគ្រួសារ បានសម្បទានក្បាលដីទំហំ៣ម៉ែត្រ សម្រាប់បើកផ្លូវចេញចូល ដល់ភាគីដើមបណ្តឹង។
អ្វីដែលជាសមិទ្ធផល បម្រើប្រយោជន៍រួម គឺការបើកផ្លូវធ្លាថ្មីមួយខ្សែ មានទទឹងទំហំ៣ម៉ែត្រ ចេញពីផ្លូវមុខភូមិ រហូតដល់ក្រោយភូមិ ដោយបងប្អូនចំនួន៥គ្រួសារ បានសម្បទាន និងបរិច្ចាគដី ហើយទីនេះនឹងក្លាយទៅជាផ្លូវបេតុង សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅប្រើប្រាស់ ចេញចូល ដឹកកសិផល ដែលបង្កើនចំណូល ជីវភាពធូរធារ និងដីឡើងថ្លៃ…។ល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។