ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអនុញ្ញាតឲ្យកម្មសិក្សា​ការី នៃសាលាភូមិន្ទរដ្ឋបាល​ ដែលជាមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម​ ជួបសំដែងការគួរសម​

ដើម្បី បង្ហាញនូវការសិក្សាវឌ្ឍនភាព នៅសាលាភូមិន្ទរដ្ឋបាល នៅព្រឹក​ ថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ គណៈអភិបាល ខេត្តកំពង់ចាម បានអនុញ្ញាតឲ្យកម្មសិក្សា​ការី នៃសាលាភូមិន្ទរដ្ឋបាល​ ដែលជាមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម​ ជួបសំដែងការគួរសម​ ។

ព្រះបុណ្ណសោភណ្ឌ​ ជី​ សំណាង​ ដែលកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់​ តំណាង​ កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល​ ទាំងអស់​ បានមានសង្ឃដីកាថា​ ក្រោយពីបានចូលរៀនវគ្គសិក្សានៅសាលាភូមិន្ទរដ្ឋបាល​ មក​ ព្រះអង្គ និងកម្មសិក្សាការី ឯទៀត បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ​ ជាច្រើន សម្រាប់យកមកអនុវត្ត នាពេលអនាគត ។ ជាមួយគ្នានេះ​ដែរ ក្រុមកម្មសិក្សាការី​ បានថ្លែងអំណរអរគុណ ចំពោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម​ ដែលបានចំណាយពេលវេលា ដ៏មមាញឹក​ ឲ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល​ ជួបសំណេះសំណាល​ ខណៈដែល បានបញ្ចប់វគ្គសិក្សា​ ផងដែរ ។

ឆ្លៀតឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានផ្តល់អនុសាសន៍ បទពិសោធន៍​ការងារថ្មីៗ​ មកមកបង្ហាញប្រគេន​ ដល់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល​ ដើម្បី យកទៅអនុវត្តន៍ការងារប្រកបដោយភាពជោគជ័យ​ និងប្រសិទ្ធភាពខ្ពស់ ។
នាឱកាសនោះដែរ ឯកឧត្តម​ អភិបាល ខេត្តកំពង់ចាម​ បានប្រគេន​បច្ច័យ​ និងថវិកា ដល់​កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល​ចំនួន ២៨អង្គនាក់​ ដោយ១អង្គ/នាក់ ទទួលបានបច្ច័យ​និងថវិកា ១០ម៉ឺន​រៀល​ ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។