ព័ត៌មានជាតិ

មេឈ្មួញឈើជើងខ្លាំង ប្រចាំខេត្តព្រះវិហារ កំពុងមានឥតទិពល ក្នុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ ព្រៃអភិរក្សគូលែនព្រហ្មទេព យ៉ាងសុខសប្បាយ!

(ព្រះវិហារ) :នៅប្រភពថ្មីៗនេះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណ:អភិបាលខេត្ត​ព្រះវិហារ ក្នុងការ​បង្ក្រាប​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ពីព្រោះ​លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ និង​លោកនួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និងលោកម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងនោះឡើយ។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ​គិតតែ​ពី​រឿង​ផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ការតាមបណ្ដាល​ស្រុកទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក នួន សុខុម នាយរដ្ឋបាល​ព្រៃឈើ​ ខេត្តព្រះវិហារ ។


ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ទៀត ថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើពីតំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេព ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់ចូលហោប៉ៅ។


ដូច្នេះហើយ​ទើបលោកស្រី អ៊ិន ស្រីម៉ៅ អាចដឹកជញ្ជូនឈើពីតំបន់អភិរក្សគូលែន ព្រហ្មទេព ឆ្លងកាត់ជាច្រើនស្រុក ទើបមកដល់
ភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដែលមានទីតាំងដេប៉ូច្រកចេញតែមួយ រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏ដូចជា​លោក ពិង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និងលោកម៉ែន សុជាតិ មន្ទីរបរិស្ថានព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន ។


តាម​ការកត់សម្គាល់រ​បស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា÷ ការដែល​ឈ្មួញ​ឈ្មោះលោកស្រី អ៊ិន ស្រីម៉ៅ អាចបិទព័ត៌មាន ដោយសារលោកស្រីទំនាក់ទំនងបុគ្គលិកទូរទស្សន៍ហង្សមាសម្នាក់
ប្រចាំការក្នុងខេត្ត
ជាអ្នលចែកប្រេងសាំង រាល់អ្នកសារព័ត៌មានណា ចុះទៅដល់ទីតាំងដេប៉ូឈើ ដើម្បីបិទមាត់ បិទ ក ទើបអាច​បន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេព ខេត្តព្រះវិហារ យ៉ាង​គឃ្លើន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅខេត្តព្រវិហារ។

ដូច្នេះ​លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ នោះទេ​។
មហាជនជាច្រើនស្នើសុំ ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យស្រាវជ្រាវសេុីបអង្កេត ចំពោះមន្ត្រីពាក់ព័ន្ធជាមួយមេឈ្មួញរកសុីបទល្មើសព្រៃឈើឈ្មោះ អ៊ិន ស្រីម៉ៅ និងបក្ខពួក យកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប់ស្ដីពីបទល្មើសព្រៃឈើផង៕ប្រភពពី ÷សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។