ព័ត៌មានជាតិ

ស្រ្តី​មេតុងទីនអនឡាញម្នាក់ ​ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា​តុលាការ ពាក់ពន្ឋ័ករណីចេញសែកស្អុយ ១មុឺនដុល្លា.!

(បន្ទាយមានជ័យ) ៖ ស្ត្រី​ជា​មេ​តុងទីន​អន​ឡាញ​ម្នាក់ត្រូវ​ឃាត់ខ្លួន​តាម​ដីកា ក្រោយ​ហ៊ាន​ចេញ​សែក​ស្អុយ​ដែល​គ្មាន​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់​ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ នេះ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា ស្ត្រី​សង្ស័យ​ខាងលើ ឈ្មោះ យូ ស្រី​នី អាយុ​៣២​ឆ្នាំ​(​មុខរបរ​ជា​មេ​តុង​ទីន​អន​ឡាញ​) រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ងួ​ន សេង​ហេង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​ពូ​លុង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី បាន​ប្តឹង​ឈ្មោះ យូ ស្រី​នី ដែល​​ជា​មេ​តុងទីន​អន​ឡាញ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចេញ​សែក​ស្អុយ​ចំនួន​១​ម៉ឺន​ដុល្លារ​ ដែល​ជំពាក់​ខ្លួន​តែ​៥​ពាន់​ដុល្លារ ដើម្បី​ចេញ​សែក​តំកល់​ទឹក​លុយ​ចំនួន​៥​ពាន់​ដុល្លា​ទៀត​សរុប​១​ម៉ឺន​ដុល្លារ ។ លុះ​​​ពេល​យក​សែក​ទៅ​បើក​គ្មាន​លុយ​១​សេន​ទេ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣
នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង កម្លាំង​ជំនាញ
​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​
ជន​សង្ស័យ​​ឈ្មោះ យូ ស្រី​នី ពី​បទ​មិន​បំពេញ​កាត​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ដែល​ត្រូវ​ឃាត់​នៅ​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​បាន​នាំ​យក​សាកសួរ តាម​ចម្លើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយ​មានជ័យ ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។