ព័ត៌មានជាតិ

ព្រឹកនេះ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត

(ព្រះវិហារ) :នាព្រឹកថ្ងៃទី១៨  ខែកុម្ភ:  ឆ្នាំ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រះវិហារ នឹងអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅសាលាខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងដំណើរអញ្ចើញបំពេញបេសកកម្មនៅលើទឹកដីជាយដែនថៃ ឯកឧត្តម អ៊ុន ចាន់ដា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម អភិបាលខេត្ត ព្រះវិហារ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃមហាគ្រួសារស.ស.យ.ក ខេត្តព្រះវិហារ យ៉ាងច្រើនកុះករផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។