ព័ត៌មានជាតិ

ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ ៖​ ការសហការផ្តល់-ទទួលព័ត៌មានច្បាស់​ ទាន់ពេលវេលា​ធ្វេីឱ្យការបង្ការ​ ទប់ស្កាត់​បង្រ្កាបបទល្មេីសបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀនមានប្រសិទ្ធភាព

(ភ្នំពេញ​) :ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ នាយកខុទ្ទកាល័យ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​មានប្រសាសន៍បែបនេះ​ ក្នុងឱកាសអញ្ជេីញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំតាមប្រព័ន្ធទំនាក់ទំនងឧប្បត្តិហេតុSINCB នៅល្ងាចថ្ងៃទី១០​ ខែមីនា​ ឆ្នាំ​២០២២។

លោក ហ្វឺណង់ដូ​ រ៉ូម៉េរ៉ូ​ កុងត្រឺរ៉ាស​ (Fernando Romero Contreras) ជាអ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើមប្រតិបត្តិការរបស់កម្មវិធីសកលស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS​ )បានមានប្រសាសន៍ថា​ វគ្គបណ្តុះបណ្តាលនេះគឺចូលរួមជួយពង្រឹងបា​ននូវសមត្ថភាព​ ប្រសិទ្ធភាពក្នុងការត្រួតពិនិត្យសារធាតុគីមីផ្សំដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា។

ថ្លែង​ក្នុងនាម​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នាឱកាសនោះ​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ឡាយ​ គឹមលី​ អគ្គលេខាធិការរង​ បានថ្លែងសាទរដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលទាំងអស់ដែលទេីបទទួលបាននូវចំណេះដឹង​ បទពិសោធន៍​ល្អៗយកទៅបម្រេីការងារតាមវិស័យរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវការចរាចរសារធាតុគីមីផ្សំខុសច្បាប់។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ បានថ្លែងដោយសង្កត់ថា​ ការសហការផ្តល់-ទទួលព័ត៌មានច្បាស់​ ទាន់ពេលវេលា​ធ្វេីឱ្យការបង្ការ​ ទប់ស្កាត់​បង្រ្កាបបទល្មេីសការបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀនមានប្រសិទ្ធភាព​ ជាពិសេសសមត្ថកិច្ចជួរមុខនៅតាមច្រកព្រំដែនត្រូវតែជួយសង្កេត​ តាមដាន​ ផ្តល់ព័ត៌មានពីករណីសង្ស័យនានាពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំយកទៅប្រេីប្រាស់ទាំងក្នុងវិស័យឧស្សាហកម្ម និងវិស័យវេជ្ជសាស្ត្រ។

ជាមួយគ្នានេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ បានសំណូមពរដល់ក្រសួង​ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ត្រូវចូលរួម៖
១.សហការចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងឧបតិ្តវហេតុសារធាតុគីមី ឲ្យទទួលផលប្រយោជន៍ខ្ពស់ក្នុងការងាររបស់ខ្លួន។
២.លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានស្តីអំពីការចរាចរជួញដូរសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនជាមួយប្រទេសដៃគូរក្នុងតំបន់ ។
៣.បន្តពង្រឹង និងពង្រីកកិច្ចសហការល្អ រវាងមន្រ្តីអនុវត្តច្បាប់ជួរមុខបម្រើការងារនៅតាមព្រំដែន និងកំពង់ផែ ក្នុងការចែករំលែកព័ត៌មានអំពីសកម្មភាព និងទិសដៅ នៃការដឹកជញ្ជូនសារធាតុគីមីក្នុងប្រទេសកម្ពុជា។
៤. លើកកម្ពស់កិច្ចសហប្រតិបតិ្តការក្នុងការតាមដានត្រួតពិនិត្យការប្រើប្រាស់ សារធាតុគីមីផ្សំគ្រឿងញៀន តាមរយៈការធ្វើជាសេនាធិការដល់ស្ថាប័ន អង្គភាពរបស់ខ្លួន ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ។
៥. គ្រប់មន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការកសាងសមត្ថភាព ចំណេះដឹង ជំនាញបន្ថែមទៀត ដើម្បីបម្រើដល់សកម្មភាពការងារ តាមដាន ស៊ើប អង្កេត ស្រាវជ្រា វ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសដទៃទៀត ឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់។

ចុងបញ្ចប់នៃកម្មវិធីមានការចែកនូវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកា​មនៃវគ្គបណ្តុះបណ្តាលរបស់យេីងទាំងអស់ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។