ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាឃុំទាំង១៤ ក្នុងស្រុកស្រីសន្ធរ នាអាណត្តិ ៥ ឆ្នាំ២០២២

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម លូ គឹមឈុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ អញ្ជើញចុះជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាឃុំទាំង១៤ ក្នុងស្រុកស្រីសន្ធរ នាអាណត្តិ ៥ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និង ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។