ព័ត៌មានជាតិ

ឈ្មួញឈើល្បីឈ្មោះលោក ខ្លា ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងសុខស្រួល មន្ដ្រីជំនាញអត់ហ៊ានមើល!

(ព្រះវិហារ ) :សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ របស់លោក ខ្លា ដឹកយ៉ាងអាណាធិបតេយ្យ តាមប្រភពៈបានឲ្យដឹងថានេះប្រហែលជាមានការបើកភ្លើងខៀវពី សមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវនោះទេដឹងបានជា លោក ខ្លា នេះអាចដឹកឈើទៅដោយរលូនបែបនេះ បើគិតៗទៅក្នុងស្រុករវាងចាប់ផ្លូវបំបែកភ្នំរហូតដល់ព្រំប្រទល់ខេត្តកំពង់ធំរាប់មិនអស់នោះទេ ហេតុអីសមត្ថកិច្ចអ្វីក្រុមសមត្ថកិច្ចមិនបង្ក្រាប ទុកឱ្យលោកខ្លានេះ ធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត។
គណៈបញ្ជាឯកភាពដល់ទៅ2ស្រុក គឺស្រុកជយ័សែន
នឹងស្រុករវៀង បើនិយាយពីកម្លាំងប្រដាប់អាវុធនឹងជំ
នាញវិញនៅតាមដងផ្លូវចាប់ពីស្រុកជយ័សែនមកដល់
ស្រុករវៀង រាប់មិនអស់ តែស្ថាបន័និមួយៗអង្គុយសំកុកចាំរាប់តែក្បាលឡានដឹកឈើយកលុយ ពិសេសក្រុមសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសក្រ
សួមហាផ្ទៃ យកល្អគួតែតែងតាំងមេឈ្មួញឈ្មោះខ្លា
អោយធ្វើចៅហ្វាយស្រុកទៅ បើអស់លោកមិនហ៊ាន
បង្ក្រាបរថយន្តដឹកឈើនេះ យោងតាមប្រភពពីសមត្ថ
កិច្ចនៅតាមផ្លូវបានអោយដឹងថា រថយន្តដឹកឈើរបស់
មេឈ្មួញដុះស្លែឈ្មោះខ្លា មានលោកឧត្តមសេនិយ៍ត្រីម្នាក់កាងពីក្រោយ ទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប

រថយន្តដឹកឈើរបស់លោកខ្លា បានដឹកចេញពីឃុំធ្មារ
ស្ថិតក្នុងភូមិសាស្ត្រស្រុកជយ័សែន ដឹកយកទៅលក់
តាមដេប៉ូនៅខេត្តកំពង់ធំ ។

ទី០១ផ្នែករដ្ឋបាលព្រៃឈើស្រុក
រវៀង ទី០២ស្នាក់ការកងរាជអាវុធហត្ថស្រុករវៀង
ទី០៣ស្នាក់ការបរិស្ថានរំចេក ទី០៤ស្នាក់ការកណ្ដាលបរិស្ថាន នៅទល់មុខ ការ៉ាសសាំងទ្រីឧកញ៉ា ភាពទី០៥ស្នាក់ការបរិស្ថានអូពោធិ ស្នាក់ការនគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ស្នាក់ការនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ កម្លាំងចម្រុះនៅព្រំប្រទល់ព្រះវិហារនឹង កំពង់ធំ តាមប្រភពបានឲ្យដឹងថាឈ្មោះលោកខ្លានេះជាឈ្មួញឈើដុះស្លែទៅហើយ
។ហើយពុំមានមន្ត្រីជំនាញពាក់ព័ន្ធណាមួយដែលធ្វើការបង្ក្រាបដែរឃើញតែលោកខ្លានេះដឹកឈើទាំយប់ទាំថ្ងៃ។

នៅព្រឹកថ្ងៃទី ០៦ខែមេសាឆ្នាំ ២០២២ អ្នកសាព័ត៌មានយើង បានឃើញឡានដឹកឈើរបស់លោកខ្លា ក៏តាមថតផ្តិតយករូបភាព ពីក្រោយ ហើយលោកខ្លា នោះក៏បានឈប់ហើយ ចុះពីលើឡាន ស្រែកមកថាតាមថតធ្វើអី លោកខ្លានោះ ក៏បានទាយទូរសព្ទថតអ្នកសារព័ត៌មានយើងវិញហើយក៏បានបើកឡានទៅ ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។