ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសពឯកឧត្ដម ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យ ទីតាំង បញ្ចុះ សព ឯកឧត្ដម ហ៊ុន ណេង សមាជិក អចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្ដម ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បាន ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំបេះដូង។

សពរបស់ឯកឧត្ដម ហ៊ុន ណេង ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម តាមប្រពៃណីព្រះពុទ្ធសាសនា នឹងត្រូវដង្ហទៅបញ្ចុះ នៅវត្ត សុវណ្ណគិរីរតនៈ ភ្នំប្រុស នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។