ព័ត៌មានជាតិ

វឌ្ឍនៈភាពការសាងសង់ និងជួសជុលផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង !

(បាត់ដំបង) :បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវចំនួន០៦ខ្សែ និងជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ សមិទ្ធផលផ្លូវក្នុងក្រុងបាត់ដំបងចាប់ផ្ដើមចេញរូបរាងជាបណ្ដើរៗបន្ទាប់ពីធ្វើការជួសជុលនិងសាងសង់រួច ជាក់ស្ដែងសម្រាប់កំណាត់ផ្លូវលេខ ៥២៦ដែលមានទីតាំងចាប់ពីសួនព្រែកមហាទេព ដល់ផ្លូវលេខ៥១៥(ផ្លូវទៅវត្តពោធិ៍វង្ស) ដែលមានប្រវែង១,១៦៥ម៉ែត្រ ទទឹង១០ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ DBST ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានសម្រេចជាស្ថាពរ និងកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនផងដែរ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ធ្លាប់បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សុំមេត្តាអធ្យាស្រ័យ និងមានការអត់ធ្មត់ចំពោះការកសាងផ្លូវក្នុងក្រុងមួយចំនួន ដោយសាររដ្ឋបាលខេត្តត្រូវទុកពេលវេលាឱ្យគម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់រួចរាល់សិន ទើបរដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការជួសជុល ឬសាងសង់ផ្លូវដែលរងការខូចខាតក្នុងក្រុងជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងកុំឱ្យធ្វើផ្លូវហើយរួចធ្វើលូតាមក្រោយ ធ្វើឱ្យខាតបង់ពេលវេលា និងចំណាយថវិកាច្រើនផងដែរ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។