ព័ត៌មានជាតិ

ក្រុមការងារអគ្គបញ្ជាការ ០២រូប តំណាង នាយឧត្តមសេនីយ៍​ វង្ស​ ពិសេន នាំយករទេះរុញ​ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ប្រគល់ជូនប្រជាពលរដ្ឋចំនួន​ ០៣​ គ្រួសារដែលមានពិការភាព​ និងទីទ័លក្រ នៅសង្កាត់អូរចារ​ ក្រុងបាត់ដំបង

(បាត់ដំបង)​ នៅរសៀលថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២២​ ​ ឧត្តមសេនីយ៍ឯក​ ចៅ​ យុត្តិបុត្រ​ និងឧត្តមសេនីយ៍ឯក​ ហាក់​ ម៉ៅ​​ តំណាង​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ វង្ស​ ពិសេន​ អគ្គមេបញ្ជាការ​ កងយោធពលខេមរភូមិន្ទ​ បាននាំយកថវិកា​ និងរទេះរុញ​ ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រជាពលរដ្ឋចំនួន​ ០៣​ គ្រួសារដែរមានពិការភាព​ និងទីទ័លក្រ នៅសង្កាត់អូរចារ​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ​

គួរបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងពីការអំពាវនាវគោរពស្នើសុំជំនួយពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ តាមរយៈបណ្តាញសង្គមហ្វេសបុករួចមក​ នាយឧត្តមសេនីយ៍​ វង្ស ពិសេន បានចាត់តំណាង​នាំយកអំណោយ រួមមាន៖
– គ្រួសារទី១ ដែលសមាជិកមានពិការភាពចំនួន​ ០៦​ រូប​ ទទួលបាន​ ថវិកា​ ២០.០០០.០០០​ រៀល,​ រទេះរុញចំនួន​ ០៦​ គ្រឿង,​ អង្ករ​ ចំនួន​ ០១​ តោន,​ ត្រីខចំនួន​ ០២កេសធំ​ =​ ២០​ យួ,​ ទឹកត្រីចំនួន​ ០៨​ យួរ,​ ទឹកស៊ីអ៉ីវចំនួន​ ០៨​ យួរ,​ មីចំនួន​ ០២​ កេសធំ​ =​ ១២​ កេសតូច,​ ភេសជ្ជៈ​ ចំនួន​ ០៨​ កេស,​ ទឹកសុទ្ធចំនួន​ ០៨​ កេស,​ ស្កសចំនួន​ ០៨​ គីឡូក្រាម,​ អំបិល​ចំនួន​ ០៨​ គីឡូក្រាម,​ ប៊ីចេងចំនួន​ ០៨​ កញ្ចប់,​ ប្រេងឆាចំនួន​ ០៤​ ដប
– គ្រួសារទី២ សមាជិកមានពិការភាពចំនួ​ន​ ០១​ រូប​ ទទួលបានថវិកា​ ១.០០០.០០០​ រៀល,​ រទេះរុញចំនួ​ន​ ០១​ គ្រឿង,​ អង្កចំនួន​ ០៦​ បេ,​ ត្រីខចំនួន​ ០​៤​ យួ,​ ទឹកត្រីចំនួន​ ០៤ យួរ,​ ទឹកស៊ីអ៉ីវចំនួន​ ០៤​ យួរ,​ មីចំនួន​ ០៤​ កេស,​ ទឹកសុទ្ធចំនួន​ ០៤ កេស,​ ស្កសចំនួន​ ០៤ គីឡូក្រាម,​ អំបិល​ចំនួន​ ០៤​ គីឡូក្រាម,​ ប៊ីចេងចំនួន​ ០៤ កញ្ចប់,​ ប្រេងឆាចំនួ​ន ០២​ ដប
– គ្រួសារទី៣ មានពិការភាពចំនួន ៣រូប ទទួលបានថវិកាចំនួន​ ៨០០.០០០​ រៀល និងរទេះរុញចំនួន៣គ្រឿង

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក​ ចៅ​ យុត្តិបុត្រ​ បានមានមតិសំណេះសំណាល សួរសុខទុក្ខ​ និងបានគូសបញ្ជាក់ពីតម្លៃ​សន្តិភាព​ ដែលរកបានដោយលំបាកក្រោមនយោបាយ​ ឈ្នះឈ្នះ​ ដឹកនាំដោយសម្តេចអគ្គសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការ​អត់ឃ្លានឡេីយ​ ជាមួយនោះក្រុមការងារបានពាំនាំការផ្តាំផ្ញេីរសាកសួរសុខទុក្ខ​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ វង្ស​ ពិសេន​ អគ្គមេបញ្ជាការ​ កងយោធពលខេមរភូមិន្ទ​ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។