ព័ត៌មានជាតិ

មានរឿងថោកទាបនឹងហួសចិត្ត បានកើតលើង ចំពោះលោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀង !

(ព្រៈវិហារ) : មានរឿងភ្ញាក់ផ្អើលនឹងថោកទាបជាទីបំ
ផុត ចំពោះផេកវេសបុកដែលមានឈ្មោះ (បងនឹក
អូន) បានបង្ហោះលើងកាលពីប៉ុន្មានថ្ងៃមុន នៅក្នុង
ខ្លឹមសាបានសរសេរថា ( មេព្រៃម្នាក់នៅភ្នំដែក
ខេត្តព្រះវិហារ បានដេញចាប់ឈើប្រជាជនម្នាក់
គឺនាងបានដុបឈើនឹងម៉ូតូ បែរជាចុងក្រោយទៅវិ
ញ ទាលុយគេមិនបាន កចាប់រំលោភគេទៅ ពិតជាថោកទាបណាស់ គេហៅឈ្មោះគាត់ថា តា
ភ្នែកបួន )ហើយបង្ហោះដាក់ទាំងរូបលោក ស៊ុំ សុ
វុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ការបង្ហោះ
តាមប្រពន្ឋ័ទំនាក់ទំនងសង្គម គ្មានមូដ្ឋាននឹងភស្តុ
តាមពិតប្រាកដ នាំអោយប៉ៈពាល់ដល់គិត្តិយស់នឹង
កេរ៍ឈ្មោះស្អាតស្អំរបស់លោកយ៉ាងខ្លាំង តែមជ្ឈ
ដ្ឋាននឹងប្រជាជនដែលស្គាល់ច្បាស់ ពីអត្តចរឹក នឹង
រឹកពាររបស់លោក ស៊ុំ សុវុត្ថា គ្មានអ្នកណាគេជឿ
លើទង្វើរបស់ជនអគតិនេះលើយ ពីព្រោះលោក
ស៊ុំ សុវុត្ថា មកកាន់ជាមន្ត្រីរដ្ឋបាលព្រៃឈើព្រៈវិហារ ជាង10ឆ្នាំមកនេះ មិនដែលមានរឿងអាស្រូវ ចំពោះស្រីញីអូនបងនោះលើយ នេះជា
រឿងគុំនុំគុំគួនរបស់ឈ្មួញរកសុីបទល្មើសព្រៃឈើ
ដែលលោក ស៊ុំ សុវុត្ថា មិនសុីសំណូក នូវលុយពុករលួយរបស់ក្រុមឈ្មួញ ហើយលោកបានបង្ក្រាបក្រុមរថយន្តដឹកឈើដោយខុសច្បាប់បាន
ជាបន្តបន្ទាប់ ជាហេតុធ្វើអោយក្រុមឈ្មួញកើតទុក
មិនសុខចិត្ត រិះរកគ្រប់ល្បិចកល់ដើម្បីបំផ្លាញកេរ៍
ឈ្មោះរបស់លោក តែទង្វើរបស់ក្រុមឈ្មួញទាំង
នោះគ្មានប្រសិទ្ឋភាពលើយ ដោយសាថ្នាក់ដឹកនាំ
គ្រប់ជាន់ថ្នាក់ជឿជាក់ទៅលើការអនុវត្តន៍ច្បាប់
របស់លោកផ្នែករដ្ឋបាលព្រៃឈើខាងលើ ។

លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានអោយដឹងថា លោកមិនចាប់អារម្មនឹង
ការបង្ហោះនេះទេ ដោយសាថា ការបង្ហោះនេះជា
រឿងប្រឌិត ដើម្បីបង្ខួចគិត្តិយស់របស់លោក តែ
លោកថា មាសសុទ្ឋមិនខ្លាចភ្លើងលើយ លោកបន្ត
ថា ការអនុវត្តន៍តួនាទីនឹងភារកិច្ច តែងតែមានប៉ៈ
ដង្គិចនឹងមិនពេញចិត្តចំពោះក្រុមអនាធិបតេយ្យរក
សុីខុសច្បាប់បទល្មើសព្រៃឈើ តែលោកក៍មិន
បណ្តែតបណ្តោយអោយក្រុមនេះធ្វើព្យុះធ្វើភ្លៀង
តាមអំពើចិត្តលើយ លោកនឹងដាក់ពាក្យបណ្តឹង
ទៅនាយកដ្ឋានបច្ចេកវិទ្យា ដើម្បីអោយសមត្ថកិច្ច
ជំនាញរកខុសត្រូវអោយ ជាមួយគ្នានោះផងដែរ
លោក ស៊ុំ សុវុត្ថា បានស្នើអោយសមត្ថកិច្ចគ្រប់
ជំនាញរួមទាំងបងប្អូនអ្នកសាព័ត៍មានជួយផ្តល់ព័ត៍
មាននឹងសហការដើម្បីរួមគ្នាទប់ស្កាត់នឹងបង្ក្រាប
បទល្មើសធនធានធម្មជាតិអោយមាមប្រសិទ្ឋភាព

សូមបញ្ជាក់ជូនផងដែរ ផ្លូវជាតិលេខ62នៅចំណុចភ្នំដែក ក្រុមអ្នករកសុីបទល្មើសព្រៃឈើ
ចាំមើលតែលោក ស៊ុំ សុវុត្ថា មិននៅកន្លែង អាង
លួចដឹកឈើចេញ តែមួយរយៈចុងក្រោយនេះ
បទល្មើសព្រៃឈើស្ងប់ស្ងាត់ល្អណាស់ ។

ដោយលោក ឆេង ភារៈ

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។