ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ

(ភ្នំពេញ) :នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្ដម ឧត្តមសេនីយ៍ឯក គឿន សុភក្រ្តា ឯកឧត្ដម ឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងឯកឧត្តម ហៀក ភិរុណ អគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ។

ពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងស្ថាប័នពាក់ព័ន្ធ ផងដែរ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។