ព័ត៌មានជាតិ

ប៉ូលិសខណ្ឌដង្កោ ស្រាវជ្រាវបំបែកសំណុំរឿងក្រុមចោរប្ល.ន់ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៤ នាក់ !

(ភ្នំពេញ) : លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទី ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ សំណុំរឿងក្រុមចោរប្ល.ន់ ។

ជនសង្ស័យចំនួន០៤នាក់រួមមាន ៖

១/ឈ្មោះ ផាន់ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២/ឈ្មោះ ភឿន ទេពផន ហៅ ផន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣/ឈ្មោះ ចាន់ថា វុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤/ឈ្មោះ ពេជ្រ សាមែន ហៅ ពេជ្រ សំអេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតរួមមាន ៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BP-8395 ចំនួន០១គ្រឿង ,២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1HR-4190 ចំនួន០១គ្រឿង, ៣/កាបូបលុយពណ៌ខ្មៅចំនួន០១គ្រឿង, ៤/កាំបិតប៉័ងតោចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត និងបានឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន ១០ នាក់ទៀត ៖

១/ឈ្មោះ សោម វឌ្ឍនៈ ហៅ ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៦៧២ផ្លូវលេខ០៨ បុរីលឹមឈាងហាក់ ភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២/ឈ្មោះ ឃ្លោក រ៉ូ ហៅ ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣/ឈ្មោះ ហាក់ ឆៃហេង ហៅ ហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤/ឈ្មោះ ផាត ដាវីត ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។

៥/ឈ្មោះ ឈួរ សឿម៉េង ហៅ សឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

៦/ឈ្មោះ រឿន វឌ្ឍពណ្ណរាយ ហៅ រាជ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៧/ឈ្មោះ មុំ សុវណ្ណារិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៨/ឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកណាហ្គាវើល ទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៩/ឈ្មោះ ឌី ធារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១០/ឈ្មោះ ផល ផាត់យុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាង៖ ១/ទូរស័ព្ទដៃម៉ាកIphone 6 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង, ៣/ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង, ៤/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JM-3508 ចំនួន០១គ្រឿង, ៥/ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JL-2484 ចំនួន០១គ្រឿង, ៦/កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រចំនួន០១ដើម , ៧/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JJ-3442 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនរងគ្រោះប្លន់នៅប៉ុស្តិ៍រលួស)
ជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ បន្ទាប់ពីធ្វើការសាកសួរលើជនសង្ស័យទាំង១៤នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចឱ្យដឹងថា ពួកគេបានធ្វើសកម្មភាព ប្ល.ន់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោចំនួន០៣ករណី ទី០១ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ប្ល.ន់ម៉ូតូ) នៅចំណុចស្តុបពទួលពង្រ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទី (ប៉ុនប៉ង) ទី០២ ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិ.ង្សា (ធា.ក់ប្ល.ន់យកម៉ូតូ) ត្រង់ចំណុចខាងមុខតូបលក់ទឹកត្នោតជូរ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០និង៤០នាទី (បានសម្រេច) ទី០៣ ករណី លួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិ.ង្សា (ធា.ក់ប្ល.ន់ម៉ូតូ) នៅផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី (បានសម្រេច) និងបទល្មើសហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំ.បិតប៉័ងតោកា.ប់) ចំនួន០២ករណី ទី០១ បទល្មើសហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតប៉័ងតោកា.ប់) ត្រង់ចំណុចបុរីពិភពថ្មី២ ផ្ទះលេខ១២៣ ផ្លូវលេខ៩ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៩និង២២នាទី ទី០២បទល្មើសហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកា.ប់) ត្រង់ចំណុចមុខវត្តសំបួរ ផ្លូវ២១៧ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង១៤នាក់ ហើយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។