ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួម ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ ថ្ងៃ លោកគ្រូ សាម សុនិត គ្រូបង្រៀននៃវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២

(កំពង់ចាម) :នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួម ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ ថ្ងៃ លោកគ្រូ សាម សុនិត គ្រូបង្រៀននៃវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានចូលរួមសោកស្តាយជាពន់ពេក ចំពោះការបាត់បង់លោកគ្រូ សាម សុនិត ដែលជាការបាត់បង់នូវធនធានមនុស្សមួយរូប និងជាបញ្ញវន្តម្នាក់ដែលបានលះបង់យ៉ាងធំធេងក្នុងវិស័យអប់រំ សិក្សាធិការ។ ឯកឧត្តមអភិបាលខេត្ត និងសហការី បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូ សាម សុនិត បានទៅចាប់បដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។