ព័ត៌មានជាតិ

រដ្ធបាលខេត្តសៀមរាប ពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ច្បាប់ពាក់ព័ន្ធសំខាន់ៗឆ្លើយតបនឹងអនុសញ្ញា ស៊ី-ដ!

(សៀមរាប) ៖ព្រឹកថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី នៅសណ្ឋាគារ ស៊ីតធីផោន លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញ ចូលរួមក្នុងកម្មពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ច្បាប់ពាក់ព័ន្ធសំខាន់ៗឆ្លើយតបនឹងអនុសញ្ញា ស៊ី-ដ ក្រោមអធិបតីភាពលោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងមានការអញ្ជើញចូលរួមពី លោកស្រីប្រធាន មន្ទីរកិច្ចការនារីខេត្ត (សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពង់ធំ និងប៉ៃលិន) និង លោក លោកស្រីមន្រ្តីក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋាន អចិន្រៃ្តយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។

ថ្លែងក្នុងពិធីនាពេលនេះដែលលោក ស្រីអភិបាលរងខេត្តបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលថៃ្ងនេះ មានសារសំខាន់ណាស់ចំពោះអ្នកចូលរួមទាំងអស់ ជាពិសេស មន្រ្តីពាក់ព័ន្ធរដ្ឋបាលសាលាខេត្ត ដែលនៅខ្វះការសែ្វងយល់ពីការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនឹងស្រ្តីនិងការអនុវត្តអនុសញ្ញា ស៊ី-ដ ដែលប្រទេសកម្ពុជាយើងបានអនុវត្តន៍ជិត៣០ឆ្នាំកន្លងមកនេះ ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន។ ខ្ញុំសូមគាំទ្រចំពោះវគ្គបណ្តាលបណ្តាលនេះ ដើម្បីកំណត់យុទ្ធសាស្រ្តថ្មីៗ ក្នុងការពង្រឹងការអនុវត្តអនុសញ្ញា ស៊ី-ដ និងគោលនយោបាយក្នុងការពារសិទ្ធិស្រ្តី និងឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

លោកស្រីបានបន្ថែមផងដែលថាដើម្បីសម្រេចបានតាមគោលដៅកំណែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាល និងការអនុវត្តផែនការទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិពិតជាត្រូវការពង្រឹងសមត្ថភាពបន្ថែមពីថ្នាក់ជាតិ ក្នុងបង្កើនប្រសិទ្ធភាពនៃការដឹកនាំ និងការបំពេញមុខងាររបស់ខ្លួន ជាពិសេស សមត្ថភាពលើការតាមដានលទ្ធផលនៃការអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋានលើការអនុវត្តច្បាប់ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា ដែលជាលក្ខណៈអន្តរវិស័យពាក់ព័ន្ធនឹងស្រ្តី ដោយត្រូវឆ្លុះបញ្ចាំងទៅលើលទ្ធផលដែលសម្រេចបាន ពោលគឺសមភាពយេនឌ័រដែលឆ្លើយតបទៅនឹងអនុសញ្ញាស្តីពី«ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ» ដែលកម្ពុជាយើងបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៩២ និងបានប្តេជ្ញាអនុវត្តនូវកាតព្វកិច្ចក្នុងក្របខណ្ឌច្បាប់អន្តរជាតិនេះ ដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីផងដែល៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។