ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ៖រដ្ឋបាលព្រៃឈើ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃក្រសួង អំពីវឌ្ឍភាពការងារប្រឆាំងការសម្អាតប្រាក់ដែលក្រសួងសម្រេចបាននាពេលកន្លងមក

(ភ្នំពេញ) ៖នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ២០២២ នេះ រដ្ឋបាលព្រៃឈើ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃក្រសួង អំពីវឌ្ឍភាពការងារប្រឆាំងការសម្អាតប្រាក់ដែលក្រសួងសម្រេចបាននាពេលកន្លងមក។

ចំពោះឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការងារប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើនិង ជលផលជាការងារសំខាន់ដែលមន្ដ្រីពង្រឹឹច្បាប់ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ឱ្យដល់ប្រភពដើម។

បទល្មើសលាងសម្អាតប្រាក់ ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា។ ចំណែកការងារប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់នេះទៀតសោត ត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

នៅក្នុងជំនួបប្រជុំដដែលនេះ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម បានណែនាំឱ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់តាមមធ្យោបាយនានា ប្រកបដោយយុទ្ធសាស្ត្រ ដោយពិនិត្យដោះស្រាយបញ្ហាតម្រូវការឈើប្រើប្រាស់ជាកស្តែង ធៀបនឹងតម្រូវការអភិរក្ស ក្រោមគោលការណ៍អភិវឌ្ឍព្រៃឈើដើម្បីបម្រើផលប្រយោជន៍ប្រជាជន រកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ជាជម្រកដ៏កក់ក្ដៅដល់សត្វព្រៃ និងប្រព័ន្ធជីៈចម្រុះទាំងអស់ដែលរស់នៅក្នុងព្រៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។