ព័ត៌មានជាតិ

លោកស្រី មុំ ចាន់ដានី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាអនេកប្បការ ជាមួយក្រុមគ្រួសារសព

(ភ្នំពេញ) ៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នាល្ងាចថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានក្ដីរន្ធត់ក្តុកក្តួលឥតឧបមា ក្រោយទទួលបានដំណឹងថា ឧបាសិកា អន ឌឹម ដែលត្រូវជាម្តាយ លោក បាន វុត្ថា អនុប្រធានមន្ទីរ ដែលបានទទួលមរណៈភាពកាលថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦:៤០នាទី ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ ។
មរណ:ភាពរបស់ ឧបាសិកា អន ឌឹម គឺជាការបាត់បង់ ភរិយា ម្តាយ បងប្អូន ជីដូន ជាទីស្រឡាញ់បំផុត ដែលមានព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ដែលតែងតែអប់រំណែនាំ ផ្តល់ដំបូន្មានល្អៗ ជម្រុញទឹកចិត្ត និងលះបង់បូជាកម្លាំងកាយចិត្តក្នុងការថែរក្សាបុត្រា បុត្រី និងចៅៗអោយក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ក្នុងឱកាសប្រកបដោយក្តីរំជួលចិត្ត នាងខ្ញុំ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាអនេកប្បការ ជាមួយក្រុមគ្រួសារសព ព្រមទាំងសូមឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធ ឧបាសិកា អន ឌឹម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។