ព័ត៌មានជាតិ

រថភ្លើងបុករថយន្តបែនដឹកថ្មមួយគ្រឿង ក្រឡាប់ផ្ងារជើង បណ្តាលអោយតៃកុងរថយន្តម្នាក់រងរបួសធ្ងន់ ព្រោះតែគ្មានផ្លាកសញ្ញា នឹងដាក់បារ៉ាស់!

(បាត់ដំបង) ៖ រថយន្តយីឌុបដឹកថ្ម បើកបំពានលើផ្លូវរថភ្លើងខណៈអ្នកបញ្ជាកំពុងតែលើកទង់ជាសញ្ញាប្រាប់ថារថភ្លើងជិតមកដល់ហើយ ក៏ត្រូវរថភ្លើងដឹកប្រេងម៉ាស៊ូត នៅផ្លូវហាយវេខេត្តបាត់ដំបង បុកពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ និងដាច់ទូររថភ្លើងចេញពីគ្នា ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ ១២ថ្ងៃ ត្រង់ បណ្ដាលមកពីរថយន្តដឹកថ្ម បើកបរមានភាពព្រហ៊ើនខ្លាំង បើកឆ្លងកាត់ផ្លូវបែកជាបួន ខណៈរថភ្លើងបានមកដល់ និងស៊ីប្លេសុំផ្លូវជាច្រើនដង ពីចម្ងាយផងដែរ ហើយក៏មានបុរសម្នាក់ជាអ្នកលើកទង់ជាសញ្ញាប្រកាសការមកដល់នៃរថភ្លើង។

គ្រោះថ្នាក់នេះបណ្តាលឲ្យធ្លាក់ស៊ីទែនប្រងចេញពីផ្លូវ ធ្លាយប្រេងហូរចេញពីទូរថភ្លើង ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។