ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី) ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សួនបច្ចេកវិទ្យាកសិកម្ម នៃគម្រោង CE SAIN ដោយមានការចូលរួមពី ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។

មជ្ឈមណ្ឌលនេះបានទទួលការឧបត្ថម្ភពី USAID ហើយនឹងជួយផ្តល់ដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដែលគោរពបរិស្ថាន ផ្តល់គុណភាព និងជួយបណ្ដុះបណ្តាលនិសិ្សតឱ្យស្គាល់ការងារកសិកម្មជាក់ស្តែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។