ព័ត៌មានជាតិ

អតីត​សកម្មជនបក្សភ្លេីងទៀន​២គ្រួសារនៅឃុំតាំងក្រាំង​ ស្រុកបាធាយ​ សម្រេចដកស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះ!

(កំពង់ចាម​) ៖​ គ្រួសារអតីតសកម្មជនបក្សភ្លេីងទៀនចំនួន២គ្រួសារ​ បានសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ​ ខណៈ​ពេលនេះពួកគាត់អស់ជំនឿជឿលេីមេដឹកនាំបោកប្រាស់រត់ចោលស្រុកទៀតហេីយ។

ស្លាកបក្សភ្លេីងទៀន​ ត្រូវសកម្មជនទំលាក់ចេញពីមុខផ្ទះជាបន្តបន្ទាប់​ ដោយពួកគេ​ អស់ជំនឿ​ និងលែងគាំទ្រទៀតហេីយ​ ជាក់ស្ដែង​ នៅព្រឹក​ ថ្ងៃ​ទី២៧​ ខែមិថុនា​ ឆ្នាំ​២០២៣​ លោកស្រី​ ចិន​ ធារ៉ា​ អាយុ៣២ឆ្នាំ​ រួមនឹងគ្រួសារសម្រេចចិត្តដកស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះ​ ព្រោះអីពួកគាត់ឈប់គាំទ្រនិងជឿជាក់លេីគណបក្សមួយនេះហេីយ។

ចំណែក​ លោកស្រី​ សោម​ អយ​ អាយុ៦០ឆ្នាំ​ និងគ្រួសារក៍បានសម្រេចចិត្តផ្តួលរលំស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះដែរ​ ដោយលោកស្រីបញ្ជាក់ថា​ មេដឹកនាំ​គណបក្សភ្លេីងទៀន​នេះគឺលោក​ សម​ រង្សី​ ប្រេីប្រាស់នយោបាយបោកប្រាស់ប្រជាពលរដ្ឋ​ ពោលគឺ​ ញុះញ៉ុងឲ្យខ្មែរស្អប់ខ្មែរ​ និងមិនដែលគិតគូរសុខទុក្ខសកម្មជនខ្លួនឡេីយ។ ដូច្នោះអតីតសកម្មជនទាំង២គ្រួសារ​ស្ម័គ្រចិត្ត​ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា​ចាប់ពីពេលនេះតទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។