ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមសន្និសីទសារពត៌មានស្តីពី “ភាពជោគជ័យក្នុងរយះពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ត”

(ព្រៃវែង) ៖នាព្រឹកនេះថ្ងៃទី១៦ ខែមីនា  ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមសន្និសីទសារពត៌មានស្តីពី “ភាពជោគជ័យក្នុងរយះពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រៃវែង” នៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

សូមបញ្ជាក់ជូនថា ក្នុងកិច្ចប្រជុំនេះគឺ មានគោលបំណងពិនិត្យ ពិភាក្សាលើទម្រង់របាយការណ៍ ការកែសម្រួលខ្លឹមសារ ការដាក់បញ្ចូលសកម្មភាព និងទិន្នន័យបន្ថែមឲ្យសមស្រប ដែលអនុវត្តបានកន្លងមក សម្រាប់ខេត្តព្រៃវែង ក្នុងការចូលរួមសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយសមិទ្ធផលក្នុងវិស័យផ្សេងៗសំខាន់ៗ សម្រេចបានរយះពេល៥ឆ្នាំ នៅទីស្តីការគណ:រដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។