ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារនៃការជំុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត មានសុវត្ថិភាពខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារនៃការជំុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត មានសុវត្ថិភាពខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។