ព័ត៌មានជាតិ

លោកស្រី តាំង​ ហ្គិចលៀង ទទួលស្គាល់ថា គាត់បានប្រើប្រាស់នូវពាក្យពេជន៍ និងអក្សសាស្ត្រខ្មែរមិនទាន់បានត្រឹមត្រូវ គាត់នឹងប្រែក្លាយពីកំហុសមួយនេះឲ្យទៅជាមេរៀនដ៏សំខាន់បំផុតសម្រាប់បំភ្លឺជីវិតគាត់ !

(ភ្នំពេញ) ៖លោកស្រី តាំង​ ហ្គិចលៀង ទទួលស្គាល់ថា គាត់បានប្រើប្រាស់នូវពាក្យពេជន៍ និងអក្សសាស្ត្រខ្មែរមិនទាន់បានត្រឹមត្រូវ គាត់នឹងប្រែក្លាយពីកំហុសមួយនេះឲ្យទៅជាមេរៀនដ៏សំខាន់បំផុតសម្រាប់បំភ្លឺជីវិតគាត់ !
ខាងក្រោមនេះជាសំណេរ របស់គាត់ !
ជាដំបូង​ នាងខ្ញុំ តាំង​ ហ្គិចលៀង
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពុក ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោយពីក្មួយបានស្តាប់យ៉ាងយកចិត្តទុក្ខដាក់នូវសាររបស់សម្តេចពុកដ៏មានអត្ថន័យ​ រយៈពេល​ ២៥:២៦នាទី​ រួចមក​ ក្មួយសូមគោរពទទួល​ និងអនុវត្តតាមអាសនុសាសន៍របស់សម្តេចពុក ។
ក្មួយពិតជាសូមសំដែងនូវការអគុណ និង សូមទទួលស្គាល់ថា ក្មួយបានប្រើប្រាស់នូវពាក្យពេជន៍ និងអក្សសាស្ត្រខ្មែរមិនទាន់បានត្រឹមត្រូវ ក្មួយនឹងប្រែក្លាយពីកំហុសមួយនេះឲ្យទៅជាមេរៀនដ៏សំខាន់បំផុតសម្រាប់បំភ្លឺជីវិតក្មួយ និងជាធាតុដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍សម្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកដល់កិច្ចការងារសង្គមផងដែរ ។
ជាកិច្ចបន្ទាប់ នាងខ្ញុំ​ ក៏សូមជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែរថា ៖
នាងខ្ញុំសូមអគុណនូវរាល់ មតិរិះគុណដេីម្បីស្ថានា ដែលបងប្អូនទាំងអស់គ្នា បានផ្តល់ឲ្យមកនាងខ្ញុំ។
តាំងពីដេីមមកដល់ពេលនេះ នាងខ្ញុំពុំបានមានចិត្តខឹងសម្បារដល់ រាល់មតិរិះគន់ បន្តុះបង្អាប់នាងខ្ញុំឡេីយ ផ្ទុយទៅវិញ នាងខ្ញុំសូមដឹងគុណអ្នកទាំងអស់គ្នា ដែលបានធ្វេីជាកញ្ចក់ដ៏ថ្លា ដែលអាចឲ្យខ្ញុំ ឆ្លុះឃេីញ ខ្លួនឯងកាន់តែច្បាស់។
នាងខ្ញុំក៏សូម អរគុណដល់បណ្តាអ្នកគាំទ្រ ដែលបានស្រឡាញ់ គាំទ្រ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ដល់នាងខ្ញុំ ដោយមានការលេីកទឹកចិត្តទាំងនេះហេីយ គឺជាក្តីសង្ឃឹមមួយ ហេីយក៏ជាកំលាំងចិត្ត ឲ្យនាងខ្ញុំបន្តការចែរំលែកដល់សង្គមបន្តទៀត ។
ការពិតទៅនាងខ្ញុំគឺជាកូនអ្នកខ្សត់ខ្សោយដែរ ព្រោះលោកពុក អ្នកម្តាយ របស់នាងខ្ញុំ ជាអ្នកដែលកេីតចេញពីបាតដៃទទេដូចតែគ្នា ហេីយ នាងខ្ញុំតែងតែយករឿងនេះមកនិយាយកន្លងមក ។
នាងខ្ញុំមិនដែលរើសអើងនឹងអ្នកដែលមានជីវភាពទន់ខ្សោយនោះទេ ព្រោះនាងខ្ញុំអាចរកសុីមានបានតិចតួចនេះ ក៏ដោយសារមានពួកគាត់ទាំងអស់ជាអ្នកជួយជ្រោមជ្រែង​ ។ នាងខ្ញុំតែងតែដឹងគុណដល់បុគ្គលិក ក៏ដូចជាអ្នកដែលគាត់ បានជួយនាងខ្ញុំ រហូតមក បេីគ្មានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ “ អគុណមានអ្នក “ ។
ជាចុងក្រោយ នាងខ្ញុំសូមដឹងគុណ នូវរាល់បទពិសោធល្អៗក្នុងប៉ុន្មានថ្ងៃនេះ ទោះវិជ្ជមាន ក្តី អវិជ្ជមានក្តី នាងខ្ញុំពិតជារៀនសូត្របានច្រេីនមែន ជាពិសេស​ សាររបស់សម្តេចពុក បានធ្វេីអោយនាងខ្ញុំភ្ញាក់ខ្លួនជាខ្លាំង នាងខ្ញុំសូមសន្យាថា​ នឹងប្រេីប្រាស់បទពិសោធទាំងអស់នេះ ឲ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិ គ្រាន់ជាការតបស្នងសងគុណ ។
ក្មួយសូមបួងសួងដល់ទេវតាឆ្នាំថ្មី​ ឆ្នាំថោះ​ ជួយតាមបីបាច់ថែរក្សា​ និងប្រសិទ្ធិពរជ័យ​ សិរីសួស្តី​ បវរមហាប្រសេីរ​ ​ជូនសម្តេច​ពុក​ និងសម្តេច​ម៉ែ​ ព្រមទាំងក្រុមគ្រួសា​រ​ សូមមានសុខភាពល្អ​ អាយុយឺនយូរ​ ដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត។
សូមគោរពអរគុណ និង សូមអគុណជាអនេក​ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
បញ្ជាក់ : (គាត់សរសេរខុសអក្ខរាវិរុទ្ធច្រើនដែរ) ។ អរគុណ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។