ព័ត៌មានជាតិ

ស្មារតីព្រឹត្ដិការណ៍អង្គរសង្ក្រាន្តគឺលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរឱ្យរុងរឿងឡើងវិញ

(សៀមរាប) ៖កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នឌគណៈអភិបាលខេត្តអមដំណេីរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាពិិត្យវឌ្ឍនភាពការសាងសង់សំណង់នានា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរឱ្យរុងរឿងឡើងវិញ ក្នុងនោះការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។ ឯកឧត្តម បានបន្តថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ និងមកទល់បច្ចុប្បន្នឆ្នាំ២០២៣ ជាស្មារតីរួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយរចនាបទខ្មែរក៏ដូចគ្នាដែរ អញ្ចឹងហើយនៅទិដ្ឋភាព និងទីតាំងនីមួយៗយើងតែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូអ្នកគ្រូនៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទរបស់យើងដូចជាទីតាំងដែលយើងកំពុងឈរនៅទីនេះ គឺភូមិខ្ញុំ ក្នុងទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយយើងសម្លៀកបំពាក់បែបណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាលតែមួយឬលើសពីមួយទាំងអស់នេះ គឺយើងតែងតែឆ្លងយោបល់សួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ពីលោកគ្រូអ្នកគ្រូសាលាវិចិត្រសិល្បៈជាមុនសិន មុននឹងយើងសម្រេចការសាងសង់ជារចនាបទឱ្យស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការនេះលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌ យើងត្រូវធ្វើទៅតាមរចនាបទស្ទើរតែទាំងស្រុងក្នុងការយកគំរូតាមអ្វីៗដែលជារចនាបទខ្មែរ​ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរឧទាហរណ៍ដូចជានៅត្រពាំងសេះ ដែលមានតំបន់តោះៗលេងទឹកឬក៏អ្វី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទខ្មែរទេ“​។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានពង្រីកទីតាំងលេងកម្សាន្តដល់ទៅ៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងទៀតថា ក៏មានយុវជនស្ម័គ្រចិត្តជាង៥ពាន់នាក់មកចូលរួមផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។