ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវម៉ូតូនឹងឈើ ដួលសង្កត់ស្លាប់ ខណៈកំពុងបើកម៉ូតូកែច្នៃ ដឹកឈើមូលដែលមានទំហំមុខកាត់០.៤០ម​​ ប្រវែង១.៧០ម៉ែត្រ..!!

(មណ្ឌលគិរី) ៖ដោយមានប្រជាពលរដ្ឋបានរាយការណ៍
មកកម្លាំងប៉ុស្តិ៍រដ្ឋបាលរម្យនាមកថា៖ មានករណីកើតមួយបានកើតឡើងដោយបុរសម្នាក់បានដឹកឈើតាមម៉ូតូកែឆ្នៃមួយគ្រឿងបានដួលហើយក៏ឈើបានសង្កត់ពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង ក្រោយពីទទួលបាន ដំណឹងពីប្រជាពលរដ្ឋកងកម្លាំងប៉ុស្តិ៍នគរបាលរម្យនាបានដឹកនាំផ្ទាល់ដោយលោក.វ/ត្រី.យឹម.យូរីអធិការរងនៃអធិការដ្ឋាននគរបាល
ក្រុងសែនមនោរម្យបានចុះទៅដល់កន្លែងកើតហេតុនិងបានឃើញម៉ូតូកែឆ្នៃមួយគ្រឿងនិងឈើមូលមួយដុំប្រវែងមានទំហំមុខកាត់ ៤០ ប្រវែង១.៧០ម៉ែត្រនិងម៉ូតូសង្កត់ពីលើជនរងគ្រោះបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតតែម្តងជនរងគ្រោះមានឈ្មោះថុល.ចាន់ធួន.ភេទ.ប្រុស.អាយុ៣២ឆ្នាំជាជនជាតិខ្មែរក្រោយបានធ្វើការពិនិត្យទៅលើដងខ្លួនសពជនរងគ្រោះពុំមានឃើញស្លាកស្នាមអ្វីពាក់ពាន់នឹងអំពើឃាតកម្មនោះឡើយ។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។