ព័ត៌មានជាតិ

ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី យាងចូល៧១ព្រះវស្សា

(សៀមរាប) ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះជន្មាយុគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា​ ដែលប្រារព្ធធ្វើឡើងនៅព្រះរាជ ដំណាក់ខេត្តសៀមរាប ដោយមានការនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត ថ្វាយជូនព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហម កម្ពុជា យុវជនកាយរឹទ្ធកម្ពុជា វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះដែរ រដ្ឋបាលខេត្តសៀមរាប បានរៀបចំគណៈប្រតិភូ ចុះសួសុខទុក្ខបងប្អូនអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយនាំយកនូវអំណោយ និង ថវិកា ចែកជូនបងប្អូនផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។