ព័ត៌មានជាតិ

សេចក្តីជូនដំណឹង! កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការ បដិសេធ និងច្រានចោលគណនីតេឡេក្រោម ដែលប្រើឈ្មោះ {PM} ឆាតទៅ ប្រជាពលរដ្ធ ក្នុងបំណងទុច្ចរិត និងសមកិច្ចកំពុងស្រាវជ្រាវ.!

(ភ្នំពេញ) កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ដោយនាពេលថ្មីៗនេះ មានតេឡេក្រាម (Telegram) មួយ ប្រើលេខ +855 97 629 3838 បានដាក់ឈ្មោះខ្លួនឯងថា (PM ក្រុង) បង្កឱ្យមានការយល់ច្រឡំថាជាគណនីរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូច្នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវគណនីខាងលើនេះ ពុំមានពាក់ព័ន្ធជាមួយ អង្គភាពយើងខ្ញុំនោះទេ និងសូមសាធារណជនទាំងអស់ កុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះដោយប្រកាណាមួយឲ្យសោះ។

បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។សូមអរគុណ!!!

ឆែននែល(Channel) ផ្លូវការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមចុច ៖ https://t.me/grkpp
#PhnomPenhGRK

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។