ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានយកអំណោយដ៍ថ្លៃថ្លារបស់នាយឧត្តសេនីយ៍ សៅ សុខា ប្រគល់ជូនដល់គ្រួសារសព លោកសំ សុន អតីត កងរាជអាវុធហត្ថខេត្តព្រៃវែង

(ខេត្តព្រៃវែង ) នៅរសៀល​ ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយ នាយរង កងរាជអាវុធហត្ថដែលចូលនិវត្តន៍ លោកនាយឧត្តមសេនីយ៍​​ បានបង្កើតមូលនិធិ អតីត មហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយដល់គ្រួសារអតីតអាវុធហត្ថចូលនិវត្តន៍ ។
លោកឧត្តមសេនីយ៍ត្រី​ ឈួន គឹមសាន មេបញ្ជាការ និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកា មូលនិធិ អតីត មហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥.០០០.០០០៛ ( ប្រាំលានរៀល) និងថវិកា នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តចំនួន ៤.០០០.០០០ រៀល ( បួនលានរៀល ) អង្ករ ១០០ គីឡូក្រាម, មី ៥ កេស , ២កេស​​ ទឹកផ្លែឈើ ៥ កេស ទឹកសុទ្ធ ៥ កេស ជូនដល់គ្រួសារសព លោក សំ សុន អតីត កងរាជអាវុធហត្ថខេត្តព្រៃវែង ចូលនិវត្តន៍ បានទទួលមរណៈភាព កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ដោយរោគគាពាធ នៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។