ព័ត៌មានជាតិ

រដ្ឋបាលខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបក្រុងពលីបួងសួងសុំសេចក្តីសុខ​ ដេីម្បីរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត

(សៀមរាប) ៖ នាព្រឹកថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២៤​ នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប​ បានរៀបចំពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ​ ដេីម្បីក្រុមការងាររៀបចំព្រឹត្តិការណសៀមរាបសង្ក្រាន្តក្រោមអធិបតីភាពឯកឧត្តម​ អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ព្រមទាំងមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ មន្ទីរ​ អង្គភាព​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប​ចូលរួមផងដែរ។

សូមបញ្ជាក់ថា​ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤​ នឹងរៀបចំរយៈពេលបួនថ្ងៃ​ ចាប់ពីថ្ងៃទី១៣-១៦​ ខែមេសា​ ឆ្នាំ២០២៤​ នៅតាមបណ្តោយស្ទឹងសៀមរាបពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់។​ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនឹងរៀបចំកម្មវិធីកម្សាន្តជាច្រេីនកន្លែងសម្រាប់ទទួលភ្ញៀវទេសចរជាតិ​ នងអន្តរជាតិអញ្ជេីញចូលរួមទស្សនាកម្សាន្តផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។