ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា រតនះ សម្បត្តិ និងលោកជំទាវ ដែលបានឧបត្ថម្ភ ឧបករណ៍ធ្វើតេស្តរហ័ស ជូនដល់រដ្ឋបាលខេត្ត

(ព្រៃវែង) : នាថ្ងៃ ស្រុក ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា រតនះ សម្បត្តិ និងលោកជំទាវ ដែលបានឧបត្ថម្ភ ឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១,៧០០kits ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ទុកប្រើប្រាស់ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងខេត្តព្រៃវែង។

នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ ឧកញ៉ា រតនះ សម្បត្តិ ដែលបានឧបត្ថម្ភ ឧបករណ៍ធ្វើតេស្តរហ័ស សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល សូមជូនពរ ឧកញ៉ា រតនះ សម្បត្តិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។