ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពិធី ប្រគល់-ទទួល រថយន្តគិលាន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យ ពីរដ្ឋបាលខេត្តបាត់ដំបង

(បាត់ដំបង) :នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងសហការី អញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តគិលាន្តសង្គ្រោះចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង ដែលជាជំនួយរបស់ទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង និងផ្ដល់បន្ត ដោយឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្ថិតនៅក្នុងបរិវេណរដ្ឋបាលខេត្តបាត់ដំបង។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។