ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងមន្ដ្រីរាជការជុំវិញខេត្ត អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហុឹម សុផល

(ព្រៃវែង) :រសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកនាយកទីចាត់ការទាំង៥ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហុឹម សុផល សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ នៅវេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅក្នុងកិច្ចគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហុឹម សុផល ឯកឧត្តម ជា សុមេធី ក្នុងនាមរដ្ឋបាលខេត្ត បានពាំនាំនូវសាររំលែកទុក្ខ ព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន ២ ៥០០ ០០០៛ (ពីរលានហាសិបមុឺនរៀលគត់) របស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ជូនដល់ក្រុមគ្រួសារនៃសព។ ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ លោកជំទាវ ឈន ចន្ថាលា និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម ហុឹម សុផល និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ហុឹម សុផល សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។