ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ គឺជាខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ។ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២០ និង២០២១នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។

តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា​ ​​ នៅក្នុងបុព្វហេតុ​មនុស្សធម៌​ ​ ជា​ពិ​សេសការ​ជួយ​សំរាលទុក្ខលំបាក​​របស់បងប្អូនប្រជាជ​ន ដែលទទួលរងនូវគ្រោះ​ថ្នាក់ដោយសារគ្រោះ​​មហន្ត​រាយ​ផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ​ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជាពិសេសគឺយើងកំពុងរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។

សូមថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។