ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្ត

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១០  ខែកក្ដដា  ឆ្នាំ២០២៣នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ដែលបានរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងបុគ្គលិកសុខាភិបាល សរុបជាង៤០០នាក់ ប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។