ព័ត៌មានជាតិ

ក្រសួង​ធនធាន​ទឹក​ ៖​ ចាប់ពីថ្ងៃទី៩-១៥ ខែសីហា ឆ្នាំ២០២៣​ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់.!

(ភ្នំពេញ)​៖​ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣​នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ៩ – ១៥ ខែសីហា ឆ្នាំ២០២៣ ) កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលេីភាគខាងជេីមប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនីរតីមធ្យម ។

លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖

 

១-តំបន់ទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។

២-តំបន់ខ្ពង់រាប ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។