ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីពាន់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាព នៃការកសាងសំណង់អគាររដ្ឋបាលសាលាខេត្តថ្មី និងការដ្ឋានជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបរិវេណសាលាខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល អង្គភាព ទីចាត់ការជំនាញ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាព នៃការកសាងសំណង់អគាររដ្ឋបាលសាលាខេត្តថ្មី និងការដ្ឋានជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបរិវេណសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីបច្ចេកទេស និងក្រុមជាងបង្កើនការយកចិត្តទុកដាក់ក្នុងការសាងសង់សំណង់ខាងលើឲ្យបានរួចរាល់តាមផែនការគ្រោងនៅចុងឆ្នាំ២០២៤ ខាងមុខ និងសំដៅធ្វើយ៉ាងណាឲ្យសំណង់មានគុណភាពខ្ពស់ស្របទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរវង្វែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។