ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត!

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត និង ផែនការណែនាំស្ដីពីការចាត់តាំង ខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ៧ មករា ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន គណៈប្រចាំការ ឯកឧត្តមអនុប្រធាន ឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកអចិន្ត្រៃយ៍ ឯកឧត្តម លោក លោកស្រីសមាជិកគណៈកម្មាធិការបក្សខេត្ត លោក លោកស្រីប្រធាន អនុប្រធានគណបក្សមូលដ្ឋានក្រុងស្រុកទាំង១០ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការគណបក្សខេត្ត ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។