ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង ចុះធ្វើវេទិការផ្សព្វផ្សាយអប់រំ ពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមវត្តអារាម ទីសាធារណៈ​ និងតាមផ្ទះប្រជាពលរដ្ឋ

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុ​ជ​ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤​ នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិការផ្សព្វផ្សាយអប់រំ ពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅវត្តអារាម ទីសារណៈ និងខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពន្យល់ណែនាំដល់ ប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីលក្ខណៈសម្បត្តិភូមិ-ឃុំសង្កាត់មានសុវត្ថិភាព មិនតែប៉ុណ្ណោះនគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗបញ្ហាប្រឈមនានាឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានធ្វើការផ្សព្វផ្សាយអប់រំ បន្ថែមពាក់ព័ន្ធផលប៉ះពាល់​ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធភណ្ឌមិនទាន់ផ្ទុះបញ្ហាក្មេងទំនើង ៕ដោយ:ជុំ ចន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *