ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលអគារសិក្សាចំនួនមួយខ្នងមាន១៨បន្ទប់ នៅក្នុងវិទ្យាល័យហ៊ុនសែនមិត្តភាព ក្នុងព្រះសីហនុ

(ព្រះសីហនុ) ៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលអគារសិក្សាចំនួនមួយខ្នងមាន១៨បន្ទប់ នៅក្នុងវិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ លោកជំទាវ គីម សុភ័ក្ក្រ និងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ។

សូមបញ្ជាក់ជូនថា កម្មវិធីបុណ្យនេះត្រូវបានរៀបចំក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្រ្ត ភរិយាឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយគណៈគ្រប់គ្រងសាលា ព្រមទាំងភរិយាថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការខេត្តព្រះសីហនុ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *