ព័ត៌មានជាតិ

ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចុះផ្សព្វផ្សាយនិងសំណេះសំណាលក្នុងយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងឆ្នាំ២០២៤

(ព្រះសីហនុ) ៖ រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិក្រមការងារGBV និងលោកជំទាវ យុឹង សុឃឿន អនុប្រធានគ.ក.ស.ក ខេត្តនិងជាសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចុះផ្សព្វផ្សាយនិងសំណេះសំណាលក្នុងយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងឆ្នាំ២០២៤ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រី្ត និងក្មេងស្រីដើម្បីវឌ្ឍនភាពសង្គម និងពិភពលោកបានចុះផ្សព្វផ្សាយ អប់រំផ្ទាល់ជាមួយបងប្អូនអាជីវករ និងភ្ញៀវទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រ ក្នុងគោលបំណងអោយសាធារណជនអោយបានយលដឹងពីផលប៉ះពាល់និងបញ្ហានៃអំពើហិង្សាលើស្រ្តីនិងកុមារ និងផ្សព្វផ្សាយពិសេវា លេខទូរស័ព្ទទំនាក់ទំនងរបស់មន្ទីរកិច្ចនារីខេត្ត 087645465 ដែលជួបប្រទះ និងកើតមានករណីហឹង្សាទាក់ទងនឹងយេនឌ័រដោយមានការចូលរួមពីលោកស្រីប្រធាន អនុប្រធានមន្ទីរនិងសមាជិក សមាជិកាក្រុមការងារ និងមន្រ្តីមន្ទីរកិច្ចការនារីសរុបចំនួន៣០នាក់ស្រី២៧នាក់ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *