ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តការបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ”

ខេត្តព្រៃវែង៖ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តការបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហុី ធួក អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលី អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង លោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រារព្ធធ្វើឡើងនៅបរិវេណខាងមុខអគាររដ្ឋបាលសាលាខេត្តព្រៃវែង។

ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នេះដែលជាព្រែកជីកប្រវត្តិសាស្រ្តលើកទី១នៅកម្ពុជា ដែលជាគំនិតផ្ដួចផ្ដើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យសម្រេចបាននាពេលអនាគត។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយករងទីចាត់ការ អនុប្រធានអង្គភាព អនុប្រធានផ្នែក-អនុប្រធានការិយាល័យ និងមន្រ្តីរាជការរដ្ឋបាលខេត្ត មន្រ្តីជាប់កិច្ចសន្យារដ្ឋបាលសាលាខេត្ត យុវជន សសយក យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ សរុបចំនួន៩០០រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *