ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥

(ព្រៃវែង) ៖ នាព្រឹកថ្ងៃអាទិត្យ​៦រោច​ខែបុស្ស​ឆ្នាំរោង​ឆស័ក​ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនិងថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ប្រធានអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង ថ្នាក់ដឹកនាំគណបក្សខេត្ត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការ ខ.១៨, ខ.២៦, ខ.២៧ លោកជំទាវ ប្រធានចលនាស្ត្រី ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត ប្រធានគណៈកម្មាធិការ គ.២៧៨ ខេត្ត ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស ប្រធានក្រុមការងារចលនាគ្រូបង្រៀន ក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានគណៈកម្មការ ស.២៦, ស.២៧ ប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ ដែលមិនមែនជាមេឃុំ ចៅសង្កាត់ សរុបចំនួន ៤៨៥រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *