(បន្ទាយមានជ័យ) :នៅសាលប្រជុំខថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី វង្ស វិតស្នងការរងផែនការងារធនធានមនុស្សនិងលោកវរសេនីយ៍ឯក ឱ នរិន្ទនាយការិយាល័យបុគ្គលិកបានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចំនួន៧នាក់ទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាន់ទី១១នៅសាលាបណ្ឌិត្យសភានគបាលកម្ពុជា។
ក្នុងពិធីនេះផងដែរលោកឧត្ដមសេនីយ៍ទោស្នងការបានកោតសរសើរដល់ប្អូនៗជានិស្សិតទាំង២ភេទដែលបានខំប្រឹងប្រែងសិក្សារៀនសូត្ររហូតបានបញ្ចប់វគ្គសិក្សាដោយជោគជ័យក្នុងនោះផងដែរលោកឧត្ដមសេនីយ៍ទោស្នងការបានណែនាំដល់លោកស្នងការរងផែនការងារធនធានមនុស្សនិងលោកនាយការិយាល័យបុគ្គលិកបែងចែកតួនាទីភារកិច្ចដល់ប្អូនៗជានិស្សិតទាំងអស់ទៅតាមមុខវិជ្ជានិងជំនាញដែលបានសិក្សានៅសាលាកន្លងមកជាមួយនេះលោកឧត្ដមសេនីយ៍ទោស្នងការបានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ពេលចូលបម្រើការងារទៅតាមមុខជំនាញរបស់ខ្លួននិងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិអោយបានល្អ៕