(ព្រៃវែង) ៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារ មន្ដ្រីពាក់ព័ន្ធ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យគ្រឿងចក្រក្នុងការត្រៀមដឹកជញ្ជូនទៅកាយសម្រួលផ្លូវទឹក ពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ជំហ៊ាន២ ស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីយកទឹកមកស្រោចស្រពជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅស្រុកស៊ីធរកណ្ដាល ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកមេសាង ខេត្តព្រៃវែង។