(បាត់ដំបង) ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងវិធានការបង្ការទប់ស្កាត់កុំឱ្យមានគ្រោះអគ្គិភ័យកើតឡើងនៅមូលដ្ឋាន ស្របតាមគោលនយោបាយស្តីពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងចំណុចឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ នានានោះមន្រ្តីនគរបាលជំនាញអគ្គិភ័យទាំងនៅស្នងការដ្ឋាននិងនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក បានយកចិត្តទុកដាក់ ចុះទៅដល់លំនៅដ្ឋាន ទីតាំងអាជីវកម្មដ្ឋាននានា ដែលសង័្សយថា ងាយនឹងកើតមាននូវករណីអគ្គិភ័យដោយធ្វើការអប់រំណែនាំ ពន្យល់ និងផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់នូវករណីអគ្គិភ័យ ។ ជាការកតសម្គាល់ ឃើញថា បងប្អូន ម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្មនានា បានចូលរួម សហការជាមួយសមត្ថកិច្ចនគរបាល ក្នុងការបង្ការកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើង ដែលនាំបង្កឱ្យមានការខូចខាត ទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
ក្រៅពីម្ចាស់ទីតាំង លំនៅដ្ឋាន អាជីវកម្មដ្ឋាននានា វិធានការបង្ការនេះ គប្បីមានការចូលរួមពីប្រជាពលរដ្ឋ ទូទៅ រួមទាំងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាននោះ សហការចូលរួមទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន ត្បិតវិធានការសង្រ្គោះ វិធានការអន្តរាគមន៍និងការ ឆ្លើយតបចំពោះ បញ្ហានោះពិតជាមានសារសំខាន់ណាស់ហើយ ប៉ុន្តែវិធានការបង្ការកុំឱ្យកើតមានគ្រោះមហន្តរាយនានាគឺជារឿងសំខាន់ និងចាំបាច់បំផុតដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ៕ដោយព្រំ ហន!