ខេត្តកំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនចំពោះ គណៈប្រតិភូលេខាធិការដ្ឋាន គ.វ.អ. ដែលដឹកនាំដោយ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥។
